高雄市政府經營之公營當鋪 ហាងបញ្ចាំសាធារណៈ គ្រប់គ្រងដោយរដ្ឋាភិបាលក្រុងកៅស្យុង
高雄市政府財政局動產質借所(原公營當鋪) ការិយាល័យបញ្ចាំទ្រព្យចល័ត នៃមន្ទីរហិរញ្ញវត្ថុ រដ្ឋាភិបាលក្រុងកៅស្យុង (អតីតហាងបញ្ចាំសាធារណៈ)
您有手頭不便的煩惱嗎? តើលោកអ្នកកំពុងជួបការលំបាក ខ្វះខាតប្រាក់កាសមែនទេ?
本所提供您貼心的服務 យើងខ្ញុំផ្តល់ជូននូវសេវាកម្មដ៏កក់ក្តៅ និងយកចិត្តទុកដាក់បំផុត
簡介:本所係高雄市政府經營... សេចក្តីណែនាំ៖ ការិយាល័យនេះគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងកៅស្យុង និងជាហាងបញ្ចាំសាធារណៈតែមួយគត់ក្នុងក្រុងកៅស្យុង។ យើងមិនស្វែងរកប្រាក់ចំណេញ និងមានអត្រាការប្រាក់ទាប ដើម្បីជួយសម្រួលហិរញ្ញវត្ថុរយៈពេលខ្លី និងជួយដល់អ្នកដែលមានជីវភាពខ្វះខាត។
優點:收當品之保管安全、利率低、手續簡便 ចំណុចល្អ៖ រក្សាទុកវត្ថុបញ្ចាំដោយសុវត្ថិភាព អត្រាការប្រាក់ទាប និងនីតិវិធីងាយស្រួល
質借期限:3個月(利息後收) រយៈពេលបញ្ចាំ៖ ៣ ខែ (បង់ការប្រាក់នៅពេលក្រោយ)
月息:0.9% ( 1,000元 月息 9元) ការប្រាក់ប្រចាំខែ៖ ០.៩% (រាល់ការបញ្ចាំ 1,000 NTD ការប្រាក់ 9 NTD ក្នុងមួយខែ)
收質項目:金飾,鑽石,勞力士等名錶 、高階3C電子產品 វត្ថុដែលអាចបញ្ចាំបាន៖ គ្រឿងអលង្ការមាស ពេជ្រ នាឡិកាម៉ាកល្បីៗ (ដូចជា Rolex) និងផលិតផលអេឡិចត្រូនិច 3C កម្រិតខ្ពស់
手續簡便 នីតិវិធីងាយស្រួល និងរហ័ស
保管安全 ការរក្សាទុកមានសុវត្ថិភាពខ្ពស់
質借人可以利用臨櫃、ATM或郵政通信方式辦理繳息 អ្នកបញ្ចាំអាចបង់ការប្រាក់នៅបញ្ជរផ្ទាល់ តាមម៉ាស៊ីន ATM ឬតាមសេវាប្រៃសណីយ៍
利率計算:月息0.9% (10,000元,每月利息90元) ការគណនាការប្រាក់៖ អត្រាការប្រាក់ ០.៩% ក្នុងមួយខែ (បញ្ចាំ 10,000 NTD ការប្រាក់ 90 NTD ក្នុងមួយខែ)
未滿一個月,以一個月計息 ករណីបញ្ចាំមិនគ្រប់មួយខែ ត្រូវគិតការប្រាក់មួយខែពេញ
逾月超過5日,以半個月計息,超過15日,以一個月計息 ប្រសិនបើលើសកំណត់ពី ១ ទៅ ៥ ថ្ងៃ មិនគិតបន្ថែម។ លើសពី ៥ ថ្ងៃ គិតការប្រាក់កន្លះខែ។ លើសពី ១៥ ថ្ងៃ គិតការប្រាក់មួយខែពេញ។
營業時間:上午9時至下午5時 ម៉ោងធ្វើការ៖ ម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ៥:០០ ល្ងាច
中午不休息 បើកបម្រើសេវាពេញមួយថ្ងៃ (មិនសម្រាកថ្ងៃត្រង់)
星期六、日及國定例假日一律休息 ឈប់សម្រាករៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ
營業地址:高雄市鹽埕區新興街40號 អាសយដ្ឋាន៖ លេខ 40 ផ្លូវ Xinxing ខណ្ឌ Yancheng ក្រុងកៅស្យុង
營業廳在2樓 ការិយាល័យបម្រើសេវាកម្មនៅជាន់ទី ២
電話:(07)551-3498 ទូរស័ព្ទ៖ (07) 551-3498